រង្វង់
រង្វង់គឺជាខ្សែកោងបិទជិតដែលមានផ្ចិតមួយ។ ចម្ងាយពីផ្ចិតទៅគ្រប់ចំនុចនៅលើរង្វង់មានចំងាយស្មើគ្នា។ ប្រវែងនេះហៅថាកាំនៃរង្វង់។ ចម្ងាយពីចំនុច មួយនៅលើរង្វង់ ទៅចំនុចមួយទៀតនៅលើរង្វង់ដូចគ្នាហៅថាអង្កត់ធ្នូនៃរង្វង់។ អង្កត់ធ្នូដែលកាត់តាមផ្ចិតហៅថាអង្កត់ផ្ចិត។ ប្រវែងអង្កត់ផ្ចិតគឺស្មើ ពីរដងនៃកាំ។

លទ្ឋផលនៃការវិភាគ
[កែប្រែ]

នៅក្នុងប្រព័ន្ឋអក្សកូអរដោនេដេកាត(x,y) រង្វង់ដែលមានផ្ចិត (a,b) និងកាំ r គឺជាសំនុំនៃគ្រប់ចំនុច (x,y) ដែលផ្ទៀងផ្ទាត់
ប្រសិនបើផ្ចិតនៃរង្វង់មានកូអរដោនេ(0,0) សមីការខាងលើក្លាយទៅជា
សមីការបន្ទាត់ប៉ះ
[កែប្រែ]សមីការបន្ទាត់ប៉ះ កាត់តាមចំនុច P នៅលើរង្វង់គឺកែងទៅនឹងអង្កត់ផ្ចិតដែលកាត់ចំនុច P។ សមីការរបស់បន្ទាត់ប៉ះទៅនឹងរង្វង់ដែលមានកាំ r និងផ្ចិត(0,0) ត្រង់ចំនុចដែលមានកូអរដោនេ(x1, y1)គឺ
ដូច្នេះ មេគុណប្រាប់ទិសរបស់បន្ទាត់ប៉ះទៅនឹងរង្វង់ត្រង់ចំនុច(x1, y1) គឺ
ជាទូទៅ មេគុណប្រាប់ទិសរបស់បន្ទាត់ប៉ះ(x, y)ទៅនឹងរង្វង់, {ចំនុច(a, b)គឺជាផ្ចិត និងrគឺជាកាំរបស់រង្វង់} គឺ:
ដែល

បរិមាត្រ
[កែប្រែ]- បរិមាត្ររបស់រង្វង់គឺ
- រូបមន្តឆ្លាស់របស់បរិមាត្រ
សមមាត្រ រវាងបរិមាត្រc និង ផ្ទៃAគឺ
កាំr ហើយនិងπ អាចលុបចោល ដោយទុកតែ
នាំឱ្យ គេបាន
ដូចនេះ បរិមាត្រស្មើពីរដងនៃផ្ទៃ ចែកឱ្យកាំ។ រូបមន្តនេះអាចត្រូវបានប្រើ ដើម្បីគណនាបរិមាត្រ នៅពេលដែលតំលៃរបស់មិនអាចគណនាបាន។
អង្កត់ផ្ចិត
[កែប្រែ]អង្កត់ផ្ចិតគឺជាអង្កត់នៃបន្ទាត់ដែលកាត់តាមផ្ចិតនៃរង្វង់ ហើយប៉ះទៅនឹងរង្វង់ត្រង់ចំនុចទាំងសងខាងនៃរង្វង់។
អង្កត់ផ្ចិតគឺស្មើពីរដងនៃកាំ
ផ្ទៃ
[កែប្រែ]
ប្រើការ៉េមួយដែលមានជ្រុងស្មើនឹងអង្កត់ផ្ចិតរបស់រង្វង់ រួចចែកការ៉េនោះជាបួនការ៉េតូចៗដែលជ្រុងរបស់វា ស្មើនឹងកាំរបស់រង្វង់ ។ យកផ្ទៃរបស់ការ៉េ តូចៗ គុណនឹង។
នេះបង្ហាញថា តំលៃនេះប្រហែលជា៧៩%នៃផ្ទៃការ៉េធំ។