ប្រ៊ុយណេ
Negara Brunei Darussalam (ក្សរឡាតាំង) نڬارا بروني دارالسلام (អក្សរចាវី) | |
---|---|
បាវចនា الدائمون المحسنون بالهدى Sentiasa membuat kebajikan dengan petunjuk Allah "នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច | |
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | បង់ដាសេរីបេកាវ៉ាន់ 4°53.417′N 114°56.533′E / 4.890283°N 114.942217°E |
ភាសាផ្លូវការ | ភាសាម៉ាឡេ[a] |
ភាសាទទួលស្គាល់ | ភាសាអង់គ្លេស[b] |
ភាសាដទៃ
និងគ្រាមភាសាក្នុងស្រុក[២][៣] |
|
អក្សរផ្លូវការ | អក្សរម៉ាឡេ អក្សរចាវី[១] |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[៤] | |
សាសនា (ឆ្នាំ ២០១៦)[៤] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម |
ហាសាណាល់ ប៊ូលគាហ៍ | |
- រជ្ជទាយាទ និងទេសរដ្ឋមន្ត្រី | អាល់មូហ៍តាឌី ប៊ីលឡា |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សានីតិបញ្ញត្តិ |
និម្មិតកម្ម | |
ប្រ. ១៣៦៨ | |
សតវត្សទី១៥–១៩ | |
១៧ កញ្ញា ១៨៨៨ | |
១ មករា ១៩៨៤ | |
៧ មករា ១៩៨៤ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៥,៧៦៥ គ.ម២ (ទី១៦៤) |
- ផ្ទៃទឹក (%) | ៨.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៤៦០,៣៤៥[៥] (ទី១៧៥) |
- ជំរឿន (ឆ្នាំ ២០១៦) | ៤១៧,២៥៦ |
- ដង់ស៊ីតេ | ៧២.១១ នាក់/គ.ម២ (ទី១៣៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៣៦.៨៥៤ ពាន់លានដុល្លារ[៦] (ទី១២៥) |
- ក្នុងម្នាក់ | ៨៥,០១១ ដុល្លារ[៦] (ទី៥) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ១៣.៣២៥ ពាន់លានដុល្លារ[៦] (ទី១២៤) |
- ក្នុងម្នាក់ | ៣០,២៩០ ដុល្លារ[៦] (ទី២៩) |
HDI (២០១៩) | ០.៨៣៨[៧] ខ្ពស់ណាស់ · ទី៤៧ |
រូបិយវត្ថុ | ដុល្លារប៊្រុយណេ (BND) |
ល្វែងម៉ោង | UTC+៨ (ម៉ោងប៊្រុយណេដារូសាឡឹម) |
បណ្ដាញចែកចាយអគ្គិសនី | ២៤០ V–៥០ Hz |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦៧៣[c] |
ដែនកម្រិតខ្ពស់ | .bn[៨] |
|
ប្រទេសប៊្រុយណេ ដោយមានឈ្មោះជាផ្លូវការថា ប៊្រុយណេដារូសាឡឹម (ប្រែថា៖ ប្រ៊ុយណេ ទ្វារនៃសន្តិភាព) គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់សមុទ្រចិនខាងត្បូង និងរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប្រទេសនេះមានភូមិសាស្ត្រចែកចេញជាពីរផ្នែកដោយតំបន់លីមបាំងរបស់រដ្ឋសារ៉ាវ៉ាក់។ គិតត្រឹមឆ្នាំ២០២០ ប្រទេសប៊្រុយណេមានប្រជាជនសរុបចំនួន ៤៦០,៣៤៥ នាក់ដែលក្នុងនោះមានមនុស្សចំនួន ១០០,០០០ នាក់កំពុងរស់នៅក្នុងរាជធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះបង់ដាសេរីបេកាវ៉ាន់។ ប៊្រុយណេមានរដ្ឋាភិបាលប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលដឹកនាំដោយព្រះចៅស៊ុលតង់ហើយអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាមសារីយ៉ា។
ប្រវត្តិសាស្ត្រ
[កែប្រែ]រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូទាំងមូលនិងតំបន់និរតីហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិតក្រោមអាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។
មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។
នយោបាយ
[កែប្រែ]ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។
គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកម្រឃើញការរិះគន់រដ្ឋាភិបាលឬព្រះមហាក្សត្រណាស់។
ភូមិសាស្ត្រ
[កែប្រែ]ប៊្រុយណេមានដែនដីដាច់ចេញជា២ផ្នែក និងមានផ្ទៃដីសរុប ៥ ៧៦៥ គ.ម២។ ប្រជាជន៩៧%រស់នៅផ្នែកខាងលិច(ផ្នែកធំ) ខណៈមានប្រជាជនតែ១ម៉ឺននាក់ប៉ុណ្ណោះរស់នៅផ្នែកខាងកើតដែលជាតំបន់ភ្នំ(ស្រុកតេមប៊ូរ៉ុង)។ ប្រជាជនសរុបមាន ៣៨៣ ០០០នាក់ ដែលក្នុងនោះ ៤៦ ០០០នាក់រស់នៅរាជធានីបង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan)។ ទីក្រុងសំខាន់ៗផ្សេងទៀតមាន ទីក្រុងកំពង់ផែ មួរ៉ា ទីក្រុងផលិតប្រេងកាត សេរៀ និងទីក្រុង កូឡាបេឡៃ។
ប៊្រុយណេមានស្រុក៤គឺ៖
- បេឡៃ (Belait)
- ប៊្រុយណេ និង មួរ៉ា (Brunei and Muara)
- តេមប៊ូរ៉ុង (Temburong)
- ទូតុង (Tutong)
ប៊្រុយណេមានអាកាសធាតុត្រូពិចអេក្វាទ័រ ដោយមានសីតុណ្ហភាពខ្ពស់ សំនើមខ្ពស់ សំបូរកំដៅថ្ងៃនិងភ្លៀង។
អាកាសធាតុ
[កែប្រែ]បង់ដារសិរីបេហ្គាវ៉ាន់ទទួលរងនូវអាកាសធាតុត្រូពិចសើម។ សីតុណ្ហភាពមធ្យមប្រចាំគឺ ២៣,៦ °C ជាសីតុណ្ហភពខែក្តៅជាមធ្យម ២៩,៤°C និង ខែត្រជាក់ជាមធ្យម ២១°C ។
ខែ | មករា | កុម្ភៈ | មិនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិចិ្ឆកា | ធ្នូ | ឆ្នាំ |
---|---|---|---|---|---|---|---|---|---|---|---|---|---|
អតិបរមាមធ្យម (°C) |
១៩ |
១៨ |
២១ |
២៥ |
២៨ |
៣២ |
៣៤ |
៣៣ |
៣១ |
២៧ |
២៤ |
២១ |
|
អប្បបរមាមធ្យម (°C) |
១២ |
១២ |
១៤ |
១៧ |
២១ |
២៣ |
២៦ |
២៤ |
២៣ |
១៩ |
១៧ |
១៤ |
|
កំរិតទឹកភ្លៀង (mm) | ៨៦ | ១៣៥ | ១៧៨ | ១៧០ | ២៣១ | ២៩០ | ២៤៨ | ៣០៥ | ២៤៤ | ១២២ | ៦៦ | ៧១ |
សេដ្ឋកិច្ច
[កែប្រែ]ប៊្រុយណេជាប្រទេសតូចតែមាន។ ចំនួលពាក់កណ្ដាលបានមកពីផលិតកម្មប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។ រដ្ឋាភិបាលផ្ដល់នូវសេវាសុខភាព ស្បៀងអាហារ និងទីជំរក។ រដ្ឋមានគំរោងនាពេលអនាគតក្នុងការលើកកំពស់ពលកម្មការងារ កាត់បន្ថយអត្រានៃភាពអត់ការងារធ្វើ ពង្រឹងវិស័យធនាគារនិងទេសចរណ៍ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ច។ ក្រុមហ៊ុនអាកាសចរណ៍ជាតិភូមិន្ទប៊្រុយណេ (Royal Brunei) កំពុងព្យាយាមធ្វើអោយប៊្រុយណេក្លាយជាច្រកឆ្លងកាត់អន្តរជាតិរវាងអឺរ៉ុប និងអូស្ត្រាលី/ញូហ្សៀលែន។
វិស័យសុខាភិបាល
[កែប្រែ]ប៊្រុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ មកទល់ឆ្នាំ២០០៨ គ្មានមន្ទីរពេទ្យណាមួយនៅប៊្រុយណេដែលទទួលបានការទទួលស្គាល់ការថែទាំសុខភាពអន្តរជាតិទេ។ បច្ចុប្បន្នគ្មានសាលាវេជ្ជសាស្ត្រនៅក្នុងប្រទេសទេ។ អ្នកដែលមានបំនងក្លាយជាគ្រូពេទ្យត្រូវតែទៅសិក្សានៅបរទេស។ ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ រដ្ឋចាំបាច់ត្រូវជួលគ្រូពេទ្យមានជំនាញពីបរទេស។ សាលាគិលានុបដ្ឋាយិកាមួយត្រូវបានបង្កើតក្នុងឆ្នាំ ១៩៥៣។
ប្រជាសាស្ត្រ និងវប្បធម៌
[កែប្រែ]ប្រហែល២ភាគ៣នៃប្រជាជនប៊្រុយណេមានដើមកំនើតពីជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺភាសាម៉ាឡេ និង ភាសាអង់គ្លេស។ មានប្រជាជននិយាយភាសាចិនមួយក្រុមតូចដែរ។
សាសនាឥស្លាមជាសាសនារបស់រដ្ឋ។ សាសនាផ្សេងទៀតមាន ពុទ្ឋសាសនា និង គ្រឹស្តសាសនា និងសាសនាជនជាតិដើមតូចៗជាច្រើនទៀតនៅតំបន់ដាច់ស្រយ៉ាល។
ប៊្រុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាតអោយយកចូលជាអតិបរមា ១២កំប៉ុងចំពោះស្របៀ និងចំនុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំអោយបិទទ្វារ។ ទោះជាបែបនេះក៏ដោយ នៅមានភោជនីយដ្ឋានមួយចំនួននៅតែផ្ដល់សេវាកម្មគ្រឿងស្រវឹងក្នុងប៉ាន់តែ ដោយខុសច្បាប់។
ក្រុមជនជាតិ
[កែប្រែ]- ជនជាតិម៉ាឡេ៖ ៦៦,៣%
- ជនជាតិចិន៖ ១១,២%
- ម្ចាស់ស្រុក៖ ៣,៤%
- ផ្សេងៗទៀត៖ ១៩,១% (ការប៉ាន់ប្រមាណនៅឆ្នាំ២០០៤)[១០]
ឯកសារយោង
[កែប្រែ]- ↑ Writing contest promotes usage, history of Jawi script Archived 12 June 2012 at the វេយប៊ែខ ម៉ាស៊ីន.. The Brunei Times (22 October 2010)
- ↑ "Brunei". Ethnologue. 19 February 1999. Retrieved 26 វិច្ឆិកា 2021.
- ↑ "Call to add ethnic languages as optional subject in schools". Archived from the original on 19 ខែវិច្ឆិកា 2013. Retrieved 26 ខែវិច្ឆិកា 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៤,០ ៤,១ "Population by Religion, Sex and Census Year". Archived from the original on 2021-04-01. Retrieved 2021-11-26.
- ↑ "(អង់គ្លេស) Department of Economic Planning and Development - Population". www.depd.gov.bn. Archived from the original on 2017-03-20. Retrieved 26 វិច្ឆិកា 2021.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, January 2019". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 26 វិច្ឆិកា 2021.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 26 វិច្ឆិកា 2021.
- ↑ "Delegation Record for .BN". IANA. Retrieved 26 វិច្ឆិកា 2021.
- ↑ "Constitution of Brunei Darussalam" (PDF). Attorney General's Chambers Brunei Darussalam. Retrieved 26 វិច្ឆិកា 2021.[តំណភ្ជាប់ខូច]
- ↑ "CIA - The World Factbook -- Brunei". Archived from the original on 2015-07-21. Retrieved 2008-11-15.
តំណភ្ជាប់ក្រៅ
[កែប្រែ]- Wikivoyage - Brunei (អង់គ្លេស)
- http://www.brunei.gov.bn/index.htm Archived 2008-10-26 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.tourismbrunei.com/
|
|
- Pages using duplicate arguments in template calls
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- CS1 errors: redundant parameter
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីAugust 2016
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- Articles with hatnote templates targeting a nonexistent page
- ប៊្រុយណេ
- បរនេអូ
- ប្រទេសនៅអាស៊ី
- រដ្ឋសមាជិកអាស៊ាន
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិកាតឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- ប្រទេសអាស៊ីអាគ្នេយ៍
- រដ្ឋស៊ុលតង់