Jump to content

Kde

ពីវិគីភីឌា

KDE (K Desktop Environment : បរិស្ថាន​ផ្ទៃ​តុ K) (ទំព័រគំរូ:IPAEng) ជា​គម្រោង​ កម្មវិធី​ចំហ ដែល​មាន​គោល​បំណង​ ផ្តល់​ឲ្យ​ប្រព័ន្ធ​មាន​គុណ​ភាព​ខ្ពស់​ ងាយ​ស្រួល​ប្រើ​ បរិស្ថាន​ផ្ទែ​តុ។ គោល​បំណង​នៃ​គម្រោង​នេះ​គឺ ផ្ដល់​នូវ​មូលដ្ឋាន​មុខងារ​ផ្ទៃ​តុ និង​កម្មវិធី​ជា​ច្រើន​ សម្រាប់​ការ​ងារ​ប្រចាំថ្ងៃ​ផង​ដែរ ហើយ​វា​ក៏​ត្រូវ​ការ​ឧបករណ៍ និង​ឯកសារ​មួយ​ចំនួន​ សម្រាប់​អ្នក​អភិវឌ្ឍន​សរសេរ​កម្មវិធី​ stand-alone សម្រាប់ប្រព័ន្ធ ។ នៅ​ក្នុង​នេះ​ផង​ដែរ​គម្រោង​ KDE មួយ​ចំនួន​ ជា​ប្រភេទ​គម្រោង​ serves ឆ័ត្រ​សម្រាប់​កម្មវិធី​ ដែលឈរ​តែ​ឯង ហើយ​តូច​ជាង​ គម្រោង​ផ្សេងៗ​ទៀត​ ដែល​មាន​មូលដ្ឋាន ​លើ​បច្ចេក​វិទ្យា​ KDE ដូចជាកម្មវិធី KOffice, KDevelop, Amarok, K3b និង​មាន​កម្មវិធី​​ច្រើន​ទៀត ។

ប្រវត្តិ

[កែប្រែ]

KDE ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​ឆ្នាំ​ ១៩៩៦​ ដោយ​លោក Matthias Ettrich ដែល​ជា​អតីត​និស្សិត ​នៃ​សាកលវិទ្យាល័យ​ Eberhard Karls នៃ Tübingen។ នា​ពេល​នោះ​ដែរ លោក​មាន​ជួ​ប​បញ្ហា​ជា​មួយ​ផ្ទៃ​តុ UNIX ។ ក្នុង​ចំណោម​ការ​ខិតខំ​ប្រឹងប្រែង ​របស់​លោក​ គ្មាន​ កម្មវិធី ដែល​បាន​រក​ បាន​ស្គាល់​ ឬ​បាន​ធ្វើ​ការ​ជាមួយ ។ លោក​បាន​ដាក់​សំណើរ​ ការ​បង្កើត​មិន​ត្រឹមតែ​សំណុំ​កម្មវិធី​ទេ ថែម​ទាំង​ បរិស្ថាន​ផ្ទៃ​តុ ដែល​ជា​អ្វី​ដែល​អ្នក​ប្រើ​ កំពុង​តែ​ទន្ទឹម​រង់​ចាំ ។ សេចក្ដី​ចាប់​ផ្ដើម​របស់​លោក​ Usenet ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ និង ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន ​ហើយ​គម្រោង KDE កកើត​នៅ​.[] ឈ្មោះ KDE ត្រូវ​បាន​​ក្លាយ​ជា​ បរិស្ថាន​ផ្ទៃ​តុ​សាមញ អាច​ប្រើ​បាន​ជា​មួយ​ប្រព័ន្ធ​យូនីក ។ បរិស្ថាន​ផ្ទៃ​តុ​សាមញ​ជា​ X11-មាន​មូលដ្ឋាន​លើ​បរិស្ថាន​អ្នក​ប្រើ​ ដែល​ចូល​រួម​អភិវឌ្ឍន​ដោយ HP IBM និង Sun តាម​ក្រុម​ហ៊ុន X/Open ដែល​មាន​ចំណុច​ប្រទាក់ និង​ការ​ផលិត​ពឹង​ផ្អែក​លើ​ ប្រអប់​ឧបករណ៍​ធាតុ​ក្រាហ្វិក Motif ។ វា​ត្រូវ​បាន​គេ​សម្មត​ថា វា​ជា​បរិស្ថាន​ផ្ទៃ​តុ​ដែល​ងាយ​ស្រួល​ប្រើ ។ [] K ជំនួស​ឲ្យ​ "Kool" ប៉ុន្តែ​វាត្រូវ​បាន​គេ​យល់​ថា​ K គួរ​តែ​គ្មាន​អ្វីជំនួស ។[] ម្យ៉ាង​វិញ​ទៀត ព័ត៌មាន​ជំនួយ​មួយ​ ក្នុង​ចំណោម​ព័ត៌មាន​ជាច្រើន​មាន​ KDE កំណែ 3 ដែល​បង្ហាញ​ K បច្ចុប្បន្ន​មិន​ត្រឹមត្រូវ​ វា​គ្រាន់​តែ​ជា​តួអក្សរ​មួយ ​ដែល​ស្ថិត​នៅ​ពី​មុខ​ L នៅក្នុង​អក្សរ​ក្រម​ឡាតាំង តួអក្សរ​ដំបូង​នៃ​ពាក្យថា​ Linux (ដែល​ជា​ទីតាំង​ KDE រត់​ជា​ធម្មតា)។[]

Matthias ជ្រើស​ប្រើ​ Qt toolkit សម្រាប់​គម្រោង​ KDE ។ កម្មវិធី​ផ្សេង​ទៀត​ បាន​ចាប់​ផ្ដើម​អភិវឌ្ឍន​កម្មវិធី​ KDE/Qt យ៉ាង​រហ័ស ហើយ​នៅ​មុន​ឆ្នាំ​ ១៩៩៧ កម្មវិធី​ដ៏​ធំ និង​ស្មុគស្មាញ​​ត្រូវ​បាន​ដាក់​ចេញ​ផ្សាយ​ ។ នា​ពេល​នោះ​ដែរ Qt មិន​ប្រើ​ អាជ្ញាបណ្ណ​កម្មវិធី​ឥត​គិត​ថ្លៃ ហើយ​សមាជិក​នៃ​ គម្រោង GNU បាន​ខ្វល់ខ្វាយ​អំពី​ការ​ប្រើប្រាស់​ toolkit សម្រាប់​ការ​ស្ថាបនា​កម្មវិធី​ផ្ទៃ​តុ និង​កម្មវិធី​ឥត​គិត​ថ្លៃ​ជា​ច្រើន ។ ជា​ពិសេស KDE ត្រូវ​បាន​យក​ចេញ​ពី​ Debian ព្រោះ​គម្រោងបកប្រែ​ GPL មិន​បាន​អនុញ្ញាត​ឲ្យ​ KDE មាន​តំណ​ទៅ Qt ឡើយ ។ គម្រោង​ពីរ​ត្រូវ​បាន​ចាប់​ផ្ដើម​ ៖ "Harmony" ដើម្បី​បង្កើតការ​ប្ដូរ​ឥត​គិត​ថ្លៃ​ សម្រាប់​បណ្ណាល័យ Qt ហើយ​គម្រោង​ GNOME សម្រាប់​បង្កើត​ផ្ទៃ​តុ​ថ្មី​ ដោយមិន​ត្រូវ​ការ​ Qt ហើយ​ស្ថាបនាកំពូល​កម្មវិធី​ឥត​គិត​ថ្លៃ​ទាំងស្រុង ។

នៅ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ Qt toolkit បាន​ទទួល​បាន​អាជ្ញាបណ្ណ​ក្រោម អាជ្ញាបណ្ណ free /[open source license|open source]] Q Public License (QPL)។ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរការ​ស្ថាបនា​​ KDE Free Qt [] ត្រូវ​បាន​បង្កើត​ការ​ធានា​រ៉ារ៉ង​ថា​ Qt ស្ថិ​តនៅ​ក្រោម​ កា​រផ្លាស់ប្ដូរ​នៃ​អាជ្ញាបណ្ណ​សេរី BSD license គួរ​តែ​Trolltech បញ្ឈប់​ដើម្បី​ចេញ​ ឬ​គ្មានកំណែ​​free/open source នៃ​ Qt ដែល​បាន​ផ្សាយ​កំឡុង​ពេល​ ១២ ខែ ។ ប៉ុន្តែកិច្ច​ពិភាក្សា​ បាន​បន្ត​អំពី​ភាព​ត្រូវ​គ្នា​ជាមួយ អាជ្ញាបណ្ណ​សាធារណៈ​ទូទៅ GNU (GPL) ។ នៅ​ក្នុង​ខែ សីហា ឆ្នាំ ២០០០ Trolltech បាន​បង្កើត​កំណែ​ Unix នៃ​បណ្ណាល័យ​ Qt អាច​រក​បាន​ក្រោម​ GPL, ម្យ៉ាង​ទៀត​ QPL ដែលត្រូវ​បាន​បំបាត់​កង្វល់​នៃ​Free Software Foundation។ ការ​ចាប់​ផ្ដើម​ជាមួយ​ការ​ផ្សាយ​ Qt 4.0 វា​អាច​ប្រើ​បាន​ជា​ កម្មវិធី​ឥតគិត​ថ្លៃ សម្រាប់​លីនុច Mac និង​វីនដូ បង្ហាញ​ថា ​កំណែ​បន្ទាប់​នៃ​កម្មវិធី​ KDE និង​បណ្ដា​បណ្ណល័យ​នឹងគាំទ្រ​វេទិកា​ (Platforms)​ច្រើន ។

ឥឡូវ​ទាំង KDE និង​ GNOME ចូល​រួម​នៅក្នុង​ freedesktop.org ដែល​ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឲ្យ​ផ្ទៃ​តុ​យូនីក​មាន​លក្ខណៈ​ស្តង់ដារ ដូច្នេះ​​វា​នៅ​តែជា​ការ​ប្រកួត​ប្រជែង​រវាង​ពួក​វា ។[]

Konqi, mascot of the KDE project

គម្រោង KDE របស់ mascot ជារូប​នាគ​ពណ៌​បៃតង ​ដែល​បាន​ដាក់​ឈ្មោះថា Konqi។ Konqi អាច​មាន​នៅ​ក្នុង​ កម្មវិធី​ផ្សេងៗ​គ្នា​ជា​ច្រើន រួម​ទាំង​ពេល​អ្នក​ប្រើ​ចេញ និង​ចូល​នៅ​ក្នុង​អេក្រង់​ "អំពី​ KDE" ។

ការ​រៀបចំ​គម្រោង KDE

[កែប្រែ]

មាន​គម្រោង​កម្មវិធី​បើក​ចំហ និង​ឥត​គិត​ថ្លៃជា​ច្រើន ។ KDE ជា​ការ​ខិតខំ​ប្រឹងប្រែងស្មគ្រចិត្ត​ដំបូង​គេ ដូច្នេះ​ក្រុមហ៊ុន​ជា​ច្រើន​ដូចជា Novell ( បង្កើត​ចេញ​ពី SuSE) Trolltech និង​ Mandriva ជួល​អ្នក​អភិវឌ្ឍន​ដើម្បី​ធ្វើ​ការ​នៅ​លើ​គម្រោង​ ។ ចាប់​តាំង​ពី​មានការ​វិភាគ​ទាន់​ផ្ទាល់​ខ្លួន​ ចំនួន​ច្រើន​ទៅ​ឲ្យ​ KDE តាម​រូបភាព​ខុសៗ​គ្នា (ឧទាហរណ៍ កូដ (code) ការ​បកប្រែ និង​សិល្បការងារ​) ការ​រៀប​ចំ​​គម្រោង​ គឺ​មាន​ភាព​ស្មុគស្មាញ​មែន​ទែន ។ បញ្ហា​ភាគ​ច្រើន​ត្រូវ​បាន ​លើក​យក​មក​ពិភាក្សា​ចំនួន​ដែល​ខុស​គ្នា​នៅក្នុង បញ្ជី​សំបុត្រ​រួម

កិច្ច​ពិភាក្សា​សំខាន់​មាន​ដូច​ជា កាលបរិច្ឆេទ​ចេញ​ផ្សាយ​ និង​ការ​រួម​បញ្ចូល​ទាំង​ កម្មវិធីថ្មី ត្រូវ​បាន​បង្កើត​ក្នុង​បញ្ជី​​ kde-core-devel ត្រូវ​បាន​គេ​ហៅ​ថា core developers។ មាន​អ្នកអភិវឌ្ឍន​ជា​ច្រើន ​ដែល​បាន​ចុះហត្ថលេខា​ ការ​បរិច្ចាក​ទៅ​ឲ្យ​ KDE អស់​រយៈ​ពេល​យ៉ាង​យូរ ។ ការ​សម្រេច​ចិត្ត​មិន​ត្រូវ​បាន ​បង្កើត​តាម​ដំណើរ ការ​បោះឆ្នោត​ផ្លូវ​ការ​ទេ ប៉ុន្តែ​វា​តាម​ការ​ពិភាក្សា​ នៅ​តាម​បញ្ជី​សំបុត្រ​រួម​​ទៅ​វិញ ។ មាន​ករណី​ច្រើន​ហាក់បី​ដូច​ជា ​ធ្វើ​ការ​បាន​ប្រសើរ ហើយ​ការ​ពិភាក្សា​សំខាន់ៗ​មាន​ដូច​ជា (សំណួរ​អំពី​ KDE 2 API គួរ​តែ​ត្រួវ​ត្រូវ​បំបែក​នៅក្នុង​ favour of KDE 3) ប៉ុន្តែ​វា​កម្រនឹង​មាន​ ។

ខណៈ​ពេល​ដែល​អ្នក​អភិវឌ្ឍន​ និង​អ្នក​ប្រើ​ជា​ច្រើន​ នៅ​លើ​ពិភាព​លោក គម្រោង​បាន​រក្សាទុក​នៅ​ក្នុង​ប្រទេស​ អាឡឺម៉ង់ ។ ម៉ាស៊ីន​បម្រើ​បណ្ដាញ​ដែ​ល​មាន​ទីតាំង ​នៅ​ឯ​សាកល​វិទ្យាល័យ​ Tübingen និង​ Kaiserslauternអង្គការ​មិន​រក​ចំណូល​នៃ​ប្រទេស​អាឡឺម៉ង់​ (KDE e.V.) ជា​ម្ចាស់​ trademark "KDE" ហើយ​សនិសិទ្ធ​ការ​សែត​ភាគ​ច្រើន​ប្រារព្ធ​នៅ​ប្រទេស​អាឡឺម៉ង់ ។

រង្វិល​ជុំ​កា​រចេញ​ផ្សាយ​ និង​ចំនួន​កំណែ

[កែប្រែ]
រូបថត​អេក្រង់​នៃ​ KDE 3.5 កំពុង​រត់​កម្មវិធី ​គ្រប់គ្រង​ព័ត៌មាន​ផ្ទាល់​ខ្លួន Kcontact និង​កម្មវិធី​គ្រប់គ្រង​ឯកសារ Konqueror

តាម​​ប្រវត្តិ​គម្រោង​បង្ហាញ​ខាង​ក្រោម ក្រុម​ KDE នៃ​ចេញ​ផ្សាយ​កំណែ​ថ្មីៗ ។ រាល់​កា​រចេញ​ផ្សាយ​ កម្រ​នឹង​ពន្យាពេល​ច្រើន​ជាង​ ពីរ​សប្ដាហ៍​ឡើយ ។ ករណី​លើក​លែង​ KDE 3.1 ដែល​បាន​បន្យាពេល​ច្រើន​ជា​មួយ​ខែ ព្រោះ​ចំនួន​បញ្ហា​ដែល​ទាក់ទង ​សុវត្ថភាព​ដែល​មាន​នៅ​ក្នុង​កូដ ។

ការ​ចេញ​ផ្សាយ​ចែក​ចេញ​ជា​ពីរ​ប្រភេទ major release and minor releases ។

Major releases

[កែប្រែ]

មាន​ major releases ចំនួន​ ១១ ៖ 1.0, 1.1, 2.0, 2.1, 2.2, 3.0, 3.1, 3.2, 3.3, 3.4 and 3.5 ។ ដែល​ major release បច្ចុប្បន្ន​គឺ 3.5 ដែល​បាន​រួច​រាល់​នៅ​ ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ 2005។ major release បន្ទាប់​​អាច​ជា​ KDE 4.0 ដែល​ត្រូវ​បាន​ដាក់​ ជា​ការកំណត់​ពេល​សម្រាប់​ការ​ចេញ​ផ្សាយ​ នៅ​ ថ្ងៃទី ១១ ខែ មករា ឆ្នាំ 2008 (មើល​ the KDE 4 roadmap)។ KDE 4 ពឹង​ផ្អែ​ក​ទៅ​លើ​ Qt 4.x, នៃ​ការ​ផ្លាស់ប្ដូរ major ទៅ​កាន់​ផ្ទៃ​តុ​មួយ​ចំនួន ។

KDE X.0 ចេញ​ផ្សាយ​យ៉ាង​ពិសេស​ ដែល​ពួក​វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បំបែកទាំង​ប្រព័ន្ធ​គោល​ពីរ (binary និង​ source-compatibility)ជាមួយ predecessor ឬ​ដាក់វា​ឲ្យ​នៅ​កន្លែង​ខុស​គ្នា ការ​ចេញ​ផ្សាយ​ទាំងអស់​មាន​ដូច​ត​ទៅ​នេះ (X.1, X.2, …) នឹង​ធានា​ប្រព័ន្ធ​គោល​ពីរ​ (ABI) និង​ភាព​ត្រូវ​គ្នា​ប្រភព (API)។ នេះ​មាន​ន័យ​ថា កម្មវិធី​ដែល​ត្រូវ​បាន​អភិវឌ្ឍន​សម្រាប់​ KDE 3.0 នឹង​ដំណើរការ​គ្រប់​ (អនាគត់)កា​រចេញ​ផ្សាយ​ KDE 3 ផ្ទុយ​មក​វិញសម្រាប់​កម្មវិធី​ដែល​បាន​អភិវឌ្ឍន​ KDE 2 ដែលមិន​ទាន់​មាន​ការ​ធានា​អាច​ប្រើ​បណ្ណាល័យ KDE 3 បាន ។

ការ​ផ្លាស់ប្ដុរ​រវាង KDE 1 និង KDE 2 មាន​លក្ខណៈ​ទូលាយ​ពេល​ដែល​ផ្លាស់ប្ដូរ​ API រវាង​ KDE 2 និង​ KDE 3 ត្រូវ​បាន​ប្រៀបធៀប​អត្ថន័យ minor ដែល​កម្មវិធី​ផ្ដល់​ភាព​ងាយស្រួលសម្រាប់​ស្ថាបត្យកម្ម​ថ្មី​ ។ រហូត​មក​ដល់​ឥឡូវចំនួន​កំណែ major KDE ដើរ​តាម​រង្វិល​របស់​ការ​ចេញ​ផ្សាយ​ Qt ។

ក្រៅ​ពី​ការ​ចេញ​ផ្សាយ​ X.0 ពិសេស​ major release នឹង​អនុញ្ញាត​ឲ្យ​មាន​លក្ខណៈពិសេស​ថ្មីៗ​ជា​ច្រើន ។ Minor releases ជា​ទូទៅ​គ្មាន​លក្ខណៈ​ពិសេស​ទេ ដូច្នេះ​ការ​ចេញ​ផ្សាយ​មួយ​ចំនួននៅក្នុង​បន្ទាត់​ 3.5.x បាន​បន្ថែម minor ។

ឆាប់ៗ​ខាង​មុ​ខ​នេះ major release ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចេញ​ផ្សាយ​ ការងារ​នៅលើ​ការ​ចាប់ផ្ដើម​របស់​ major release បន្ទាប់ ។ major release ពេលវេលា​ពីរ ឬ​បី​ខែ​ដើម្បី​បញ្ចប់​ ហើយ​កំហុស​ក៏​នឹង​ត្រូវ​បាន​ជួស​ជុល​កំឡូង​ពេល​នេះ​ផង​ដែរ backportសម្រាប់ stable branch មានន័យ​ថា​​កា​រជួស​ជុល​ទាំ​ង​នេះ​ត្រូវ​បានសហការគ្នា​នៅ​ការ​ចេញ​ផ្សាយ​ stable លើក​ក្រោយ​ទៀត ។

Minor releases

[កែប្រែ]

កា​រចេញ​ផ្សាយ​ minor KDE មាន​ចំនួន​បី​ចំណាក់ ឧទាហរណ៍ KDE 1.1.1 ហើយ​វា​ផ្តោត​ទៅ​លើ​ការ​ជួសជុល​កំហុស minor glitches ហើយ​បង្កើតការ​កើន​ឡើង​នៃ​ការ​ប្រប្រើ​កាន់​តែ​តូច ទប់ស្កាត់​ការ​បន្ថែម​ លក្ខណៈ​ពិសេស​ថ្មី​ៗ​មួយ​ចំនួន ។ ចំពោះ minor releases ការ​ចេញ​ផ្សាយ​ខិត​ខំ​ធ្វើ​ឲ្យ​ខ្លី​ ។

ទំព័រគំរូ:Future software

រូបថត​អេក្រង់​នៃ​ការ​បង្ហាញបេតា 4

KDE 4 ជា​កំណែរ​ពិសេស​នៃ​ KDE ពឹងផ្អែល​លើ​កំណែរ 4 នៃ​Qt។ កាលបរិច្ឆេទ​ចេញ​ផ្សាយ​របស់​វា​ត្រូវ​បាន​កំណត់​ពេល​ថ្ងៃទី ១១ ខែ មករា ឆ្នាំ 2008[] On 2007-12-11, KDE 4.0 RC 2 was released.[]

លក្ខណៈពិសេស​​នៃ​គម្រោង​ដែល​បាន​គ្រោង​គឺ ៖ [][១០]

  • លឿន​ជាង ហើយ​សតិ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដោយ​សារតែ​វា​មាន​ល្បឿន​ធំ​ ហើយភាព​ប្រសើរ​នៃ​ Qt និង​ការ​បង្កើន​​ភាព​ប្រសើរ​នៅក្នុង​បណ្ដា​បណ្ណាល័យ​នៅ​ក្នុង​ KDE ដោយ​ខ្លួន​ឯង ។
  • ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ ហើយ​ជម្រះ core kdelibs API ហើយ​សរសេរ​ human interface guidelinesឡើង​វិញ ។

ឯកសារយោង

[កែប្រែ]
  1. (14 October 1996). "New Project: Kool Desktop Environment (KDE)". de.comp.os.linux.misc. (Web link). Retrieved 2006-12-29.
  2. "COSE Update FYI". Archived from the original on 2012-02-07. Retrieved 2007-09-25.
  3. "KDE Myths: Miscellaneous / KDE Means Kool Desktop Environment". Archived from the original on 2010-07-25. Retrieved 2006-08-26.
  4. "Bug#26414: incorrect tip KDE acronym". Retrieved 2007-08-08.
  5. "KDE Free Qt Foundation". Retrieved 2007-01-26.
  6. A tale of two desktops
  7. "KDE 4.0 Release Schedule". Retrieved 2007-12-01.
  8. "KDE 4.0 RC 2 ត្រូវ​បាន​ចេញ​ផ្សាយ Info Page". Retrieved 2007-12-12. {{cite web}}: zero width space character in |title= at position 19 (help)
  9. "KDE Wiki - KDE 4 Goals". Archived from the original on 2008-01-08. Retrieved 2006-08-26.
  10. "LinuxDevCenter.com -- Previewing KDE 4". Retrieved 2006-08-26.