Kde
KDE (K Desktop Environment : បរិស្ថានផ្ទៃតុ K) (ទំព័រគំរូ:IPAEng) ជាគម្រោង កម្មវិធីចំហ ដែលមានគោលបំណង ផ្តល់ឲ្យប្រព័ន្ធមានគុណភាពខ្ពស់ ងាយស្រួលប្រើ បរិស្ថានផ្ទែតុ។ គោលបំណងនៃគម្រោងនេះគឺ ផ្ដល់នូវមូលដ្ឋានមុខងារផ្ទៃតុ និងកម្មវិធីជាច្រើន សម្រាប់ការងារប្រចាំថ្ងៃផងដែរ ហើយវាក៏ត្រូវការឧបករណ៍ និងឯកសារមួយចំនួន សម្រាប់អ្នកអភិវឌ្ឍនសរសេរកម្មវិធី stand-alone សម្រាប់ប្រព័ន្ធ ។ នៅក្នុងនេះផងដែរគម្រោង KDE មួយចំនួន ជាប្រភេទគម្រោង serves ឆ័ត្រសម្រាប់កម្មវិធី ដែលឈរតែឯង ហើយតូចជាង គម្រោងផ្សេងៗទៀត ដែលមានមូលដ្ឋាន លើបច្ចេកវិទ្យា KDE ដូចជាកម្មវិធី KOffice, KDevelop, Amarok, K3b និងមានកម្មវិធីច្រើនទៀត ។
ប្រវត្តិ
កែប្រែKDE ត្រូវបានរកឃើញ នៅក្នុងឆ្នាំ ១៩៩៦ ដោយលោក Matthias Ettrich ដែលជាអតីតនិស្សិត នៃសាកលវិទ្យាល័យ Eberhard Karls នៃ Tübingen។ នាពេលនោះដែរ លោកមានជួបបញ្ហាជាមួយផ្ទៃតុ UNIX ។ ក្នុងចំណោមការខិតខំប្រឹងប្រែង របស់លោក គ្មាន កម្មវិធី ដែលបានរក បានស្គាល់ ឬបានធ្វើការជាមួយ ។ លោកបានដាក់សំណើរ ការបង្កើតមិនត្រឹមតែសំណុំកម្មវិធីទេ ថែមទាំង បរិស្ថានផ្ទៃតុ ដែលជាអ្វីដែលអ្នកប្រើ កំពុងតែទន្ទឹមរង់ចាំ ។ សេចក្ដីចាប់ផ្ដើមរបស់លោក Usenet ផ្សព្វផ្សាយយ៉ាងទូលំទូលាយ និង ផ្ដល់នូវអត្ថប្រយោជន៍ច្រើន ហើយគម្រោង KDE កកើតនៅ.[១] ឈ្មោះ KDE ត្រូវបានក្លាយជា បរិស្ថានផ្ទៃតុសាមញ អាចប្រើបានជាមួយប្រព័ន្ធយូនីក ។ បរិស្ថានផ្ទៃតុសាមញជា X11-មានមូលដ្ឋានលើបរិស្ថានអ្នកប្រើ ដែលចូលរួមអភិវឌ្ឍនដោយ HP IBM និង Sun តាមក្រុមហ៊ុន X/Open ដែលមានចំណុចប្រទាក់ និងការផលិតពឹងផ្អែកលើ ប្រអប់ឧបករណ៍ធាតុក្រាហ្វិក Motif ។ វាត្រូវបានគេសម្មតថា វាជាបរិស្ថានផ្ទៃតុដែលងាយស្រួលប្រើ ។ [២] K ជំនួសឲ្យ "Kool" ប៉ុន្តែវាត្រូវបានគេយល់ថា K គួរតែគ្មានអ្វីជំនួស ។[៣] ម្យ៉ាងវិញទៀត ព័ត៌មានជំនួយមួយ ក្នុងចំណោមព័ត៌មានជាច្រើនមាន KDE កំណែ 3 ដែលបង្ហាញ K បច្ចុប្បន្នមិនត្រឹមត្រូវ វាគ្រាន់តែជាតួអក្សរមួយ ដែលស្ថិតនៅពីមុខ L នៅក្នុងអក្សរក្រមឡាតាំង តួអក្សរដំបូងនៃពាក្យថា Linux (ដែលជាទីតាំង KDE រត់ជាធម្មតា)។[៤]
Matthias ជ្រើសប្រើ Qt toolkit សម្រាប់គម្រោង KDE ។ កម្មវិធីផ្សេងទៀត បានចាប់ផ្ដើមអភិវឌ្ឍនកម្មវិធី KDE/Qt យ៉ាងរហ័ស ហើយនៅមុនឆ្នាំ ១៩៩៧ កម្មវិធីដ៏ធំ និងស្មុគស្មាញត្រូវបានដាក់ចេញផ្សាយ ។ នាពេលនោះដែរ Qt មិនប្រើ អាជ្ញាបណ្ណកម្មវិធីឥតគិតថ្លៃ ហើយសមាជិកនៃ គម្រោង GNU បានខ្វល់ខ្វាយអំពីការប្រើប្រាស់ toolkit សម្រាប់ការស្ថាបនាកម្មវិធីផ្ទៃតុ និងកម្មវិធីឥតគិតថ្លៃជាច្រើន ។ ជាពិសេស KDE ត្រូវបានយកចេញពី Debian ព្រោះគម្រោងបកប្រែ GPL មិនបានអនុញ្ញាតឲ្យ KDE មានតំណទៅ Qt ឡើយ ។ គម្រោងពីរត្រូវបានចាប់ផ្ដើម ៖ "Harmony" ដើម្បីបង្កើតការប្ដូរឥតគិតថ្លៃ សម្រាប់បណ្ណាល័យ Qt ហើយគម្រោង GNOME សម្រាប់បង្កើតផ្ទៃតុថ្មី ដោយមិនត្រូវការ Qt ហើយស្ថាបនាកំពូលកម្មវិធីឥតគិតថ្លៃទាំងស្រុង ។
នៅក្នុងខែ វិច្ឆិកា ឆ្នាំ ១៩៩៨ Qt toolkit បានទទួលបានអាជ្ញាបណ្ណក្រោម អាជ្ញាបណ្ណ free /[open source license|open source]] Q Public License (QPL)។ នៅក្នុងឆ្នាំដដែលនេះដែរការស្ថាបនា KDE Free Qt [៥] ត្រូវបានបង្កើតការធានារ៉ារ៉ងថា Qt ស្ថិតនៅក្រោម ការផ្លាស់ប្ដូរនៃអាជ្ញាបណ្ណសេរី BSD license គួរតែTrolltech បញ្ឈប់ដើម្បីចេញ ឬគ្មានកំណែfree/open source នៃ Qt ដែលបានផ្សាយកំឡុងពេល ១២ ខែ ។ ប៉ុន្តែកិច្ចពិភាក្សា បានបន្តអំពីភាពត្រូវគ្នាជាមួយ អាជ្ញាបណ្ណសាធារណៈទូទៅ GNU (GPL) ។ នៅក្នុងខែ សីហា ឆ្នាំ ២០០០ Trolltech បានបង្កើតកំណែ Unix នៃបណ្ណាល័យ Qt អាចរកបានក្រោម GPL, ម្យ៉ាងទៀត QPL ដែលត្រូវបានបំបាត់កង្វល់នៃFree Software Foundation។ ការចាប់ផ្ដើមជាមួយការផ្សាយ Qt 4.0 វាអាចប្រើបានជា កម្មវិធីឥតគិតថ្លៃ សម្រាប់លីនុច Mac និងវីនដូ បង្ហាញថា កំណែបន្ទាប់នៃកម្មវិធី KDE និងបណ្ដាបណ្ណល័យនឹងគាំទ្រវេទិកា (Platforms)ច្រើន ។
ឥឡូវទាំង KDE និង GNOME ចូលរួមនៅក្នុង freedesktop.org ដែលការខិតខំប្រឹងប្រែង ធ្វើឲ្យផ្ទៃតុយូនីកមានលក្ខណៈស្តង់ដារ ដូច្នេះវានៅតែជាការប្រកួតប្រជែងរវាងពួកវា ។[៦]
Mascot
កែប្រែគម្រោង KDE របស់ mascot ជារូបនាគពណ៌បៃតង ដែលបានដាក់ឈ្មោះថា Konqi។ Konqi អាចមាននៅក្នុង កម្មវិធីផ្សេងៗគ្នាជាច្រើន រួមទាំងពេលអ្នកប្រើចេញ និងចូលនៅក្នុងអេក្រង់ "អំពី KDE" ។
ការរៀបចំគម្រោង KDE
កែប្រែមានគម្រោងកម្មវិធីបើកចំហ និងឥតគិតថ្លៃជាច្រើន ។ KDE ជាការខិតខំប្រឹងប្រែងស្មគ្រចិត្តដំបូងគេ ដូច្នេះក្រុមហ៊ុនជាច្រើនដូចជា Novell ( បង្កើតចេញពី SuSE) Trolltech និង Mandriva ជួលអ្នកអភិវឌ្ឍនដើម្បីធ្វើការនៅលើគម្រោង ។ ចាប់តាំងពីមានការវិភាគទាន់ផ្ទាល់ខ្លួន ចំនួនច្រើនទៅឲ្យ KDE តាមរូបភាពខុសៗគ្នា (ឧទាហរណ៍ កូដ (code) ការបកប្រែ និងសិល្បការងារ) ការរៀបចំគម្រោង គឺមានភាពស្មុគស្មាញមែនទែន ។ បញ្ហាភាគច្រើនត្រូវបាន លើកយកមកពិភាក្សាចំនួនដែលខុសគ្នានៅក្នុង បញ្ជីសំបុត្ររួម ។
កិច្ចពិភាក្សាសំខាន់មានដូចជា កាលបរិច្ឆេទចេញផ្សាយ និងការរួមបញ្ចូលទាំង កម្មវិធីថ្មី ត្រូវបានបង្កើតក្នុងបញ្ជី kde-core-devel ត្រូវបានគេហៅថា core developers។ មានអ្នកអភិវឌ្ឍនជាច្រើន ដែលបានចុះហត្ថលេខា ការបរិច្ចាកទៅឲ្យ KDE អស់រយៈពេលយ៉ាងយូរ ។ ការសម្រេចចិត្តមិនត្រូវបាន បង្កើតតាមដំណើរ ការបោះឆ្នោតផ្លូវការទេ ប៉ុន្តែវាតាមការពិភាក្សា នៅតាមបញ្ជីសំបុត្ររួមទៅវិញ ។ មានករណីច្រើនហាក់បីដូចជា ធ្វើការបានប្រសើរ ហើយការពិភាក្សាសំខាន់ៗមានដូចជា (សំណួរអំពី KDE 2 API គួរតែត្រួវត្រូវបំបែកនៅក្នុង favour of KDE 3) ប៉ុន្តែវាកម្រនឹងមាន ។
ខណៈពេលដែលអ្នកអភិវឌ្ឍន និងអ្នកប្រើជាច្រើន នៅលើពិភាពលោក គម្រោងបានរក្សាទុកនៅក្នុងប្រទេស អាឡឺម៉ង់ ។ ម៉ាស៊ីនបម្រើបណ្ដាញដែលមានទីតាំង នៅឯសាកលវិទ្យាល័យ Tübingen និង Kaiserslauternអង្គការមិនរកចំណូលនៃប្រទេសអាឡឺម៉ង់ (KDE e.V.) ជាម្ចាស់ trademark "KDE" ហើយសនិសិទ្ធការសែតភាគច្រើនប្រារព្ធនៅប្រទេសអាឡឺម៉ង់ ។
រង្វិលជុំការចេញផ្សាយ និងចំនួនកំណែ
កែប្រែតាមប្រវត្តិគម្រោងបង្ហាញខាងក្រោម ក្រុម KDE នៃចេញផ្សាយកំណែថ្មីៗ ។ រាល់ការចេញផ្សាយ កម្រនឹងពន្យាពេលច្រើនជាង ពីរសប្ដាហ៍ឡើយ ។ ករណីលើកលែង KDE 3.1 ដែលបានបន្យាពេលច្រើនជាមួយខែ ព្រោះចំនួនបញ្ហាដែលទាក់ទង សុវត្ថភាពដែលមាននៅក្នុងកូដ ។
ការចេញផ្សាយចែកចេញជាពីរប្រភេទ major release and minor releases ។
Major releases
កែប្រែមាន major releases ចំនួន ១១ ៖ 1.0, 1.1, 2.0, 2.1, 2.2, 3.0, 3.1, 3.2, 3.3, 3.4 and 3.5 ។ ដែល major release បច្ចុប្បន្នគឺ 3.5 ដែលបានរួចរាល់នៅ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ 2005។ major release បន្ទាប់អាចជា KDE 4.0 ដែលត្រូវបានដាក់ ជាការកំណត់ពេលសម្រាប់ការចេញផ្សាយ នៅ ថ្ងៃទី ១១ ខែ មករា ឆ្នាំ 2008 (មើល the KDE 4 roadmap)។ KDE 4 ពឹងផ្អែកទៅលើ Qt 4.x, នៃការផ្លាស់ប្ដូរ major ទៅកាន់ផ្ទៃតុមួយចំនួន ។
KDE X.0 ចេញផ្សាយយ៉ាងពិសេស ដែលពួកវាត្រូវបានអនុញ្ញាតឲ្យបំបែកទាំងប្រព័ន្ធគោលពីរ (binary និង source-compatibility)ជាមួយ predecessor ឬដាក់វាឲ្យនៅកន្លែងខុសគ្នា ការចេញផ្សាយទាំងអស់មានដូចតទៅនេះ (X.1, X.2, …) នឹងធានាប្រព័ន្ធគោលពីរ (ABI) និងភាពត្រូវគ្នាប្រភព (API)។ នេះមានន័យថា កម្មវិធីដែលត្រូវបានអភិវឌ្ឍនសម្រាប់ KDE 3.0 នឹងដំណើរការគ្រប់ (អនាគត់)ការចេញផ្សាយ KDE 3 ផ្ទុយមកវិញសម្រាប់កម្មវិធីដែលបានអភិវឌ្ឍន KDE 2 ដែលមិនទាន់មានការធានាអាចប្រើបណ្ណាល័យ KDE 3 បាន ។
ការផ្លាស់ប្ដុររវាង KDE 1 និង KDE 2 មានលក្ខណៈទូលាយពេលដែលផ្លាស់ប្ដូរ API រវាង KDE 2 និង KDE 3 ត្រូវបានប្រៀបធៀបអត្ថន័យ minor ដែលកម្មវិធីផ្ដល់ភាពងាយស្រួលសម្រាប់ស្ថាបត្យកម្មថ្មី ។ រហូតមកដល់ឥឡូវចំនួនកំណែ major KDE ដើរតាមរង្វិលរបស់ការចេញផ្សាយ Qt ។
ក្រៅពីការចេញផ្សាយ X.0 ពិសេស major release នឹងអនុញ្ញាតឲ្យមានលក្ខណៈពិសេសថ្មីៗជាច្រើន ។ Minor releases ជាទូទៅគ្មានលក្ខណៈពិសេសទេ ដូច្នេះការចេញផ្សាយមួយចំនួននៅក្នុងបន្ទាត់ 3.5.x បានបន្ថែម minor ។
ឆាប់ៗខាងមុខនេះ major release ត្រៀមខ្លួនជាស្រេចក្នុងការចេញផ្សាយ ការងារនៅលើការចាប់ផ្ដើមរបស់ major release បន្ទាប់ ។ major release ពេលវេលាពីរ ឬបីខែដើម្បីបញ្ចប់ ហើយកំហុសក៏នឹងត្រូវបានជួសជុលកំឡូងពេលនេះផងដែរ backportសម្រាប់ stable branch មានន័យថាការជួសជុលទាំងនេះត្រូវបានសហការគ្នានៅការចេញផ្សាយ stable លើកក្រោយទៀត ។
Minor releases
កែប្រែការចេញផ្សាយ minor KDE មានចំនួនបីចំណាក់ ឧទាហរណ៍ KDE 1.1.1 ហើយវាផ្តោតទៅលើការជួសជុលកំហុស minor glitches ហើយបង្កើតការកើនឡើងនៃការប្រប្រើកាន់តែតូច ទប់ស្កាត់ការបន្ថែម លក្ខណៈពិសេសថ្មីៗមួយចំនួន ។ ចំពោះ minor releases ការចេញផ្សាយខិតខំធ្វើឲ្យខ្លី ។
KDE 4
កែប្រែKDE 4 ជាកំណែរពិសេសនៃ KDE ពឹងផ្អែលលើកំណែរ 4 នៃQt។ កាលបរិច្ឆេទចេញផ្សាយរបស់វាត្រូវបានកំណត់ពេលថ្ងៃទី ១១ ខែ មករា ឆ្នាំ 2008។ [៧] On 2007-12-11, KDE 4.0 RC 2 was released.[៨]
លក្ខណៈពិសេសនៃគម្រោងដែលបានគ្រោងគឺ ៖ [៩][១០]
- លឿនជាង ហើយសតិមានប្រសិទ្ធភាពខ្ពស់ ដោយសារតែវាមានល្បឿនធំ ហើយភាពប្រសើរនៃ Qt និងការបង្កើនភាពប្រសើរនៅក្នុងបណ្ដាបណ្ណាល័យនៅក្នុង KDE ដោយខ្លួនឯង ។
- ត្រូវបានរៀបចំឡើងវិញ ហើយជម្រះ core kdelibs API ហើយសរសេរ human interface guidelinesឡើងវិញ ។
ឯកសារយោង
កែប្រែ- ↑ (14 October 1996). "New Project: Kool Desktop Environment (KDE)". de.comp.os.linux.misc. (Web link). Retrieved 2006-12-29.
- ↑ "COSE Update FYI". Archived from the original on 2012-02-07. Retrieved 2007-09-25.
- ↑ "KDE Myths: Miscellaneous / KDE Means Kool Desktop Environment". Archived from the original on 2010-07-25. Retrieved 2006-08-26.
- ↑ "Bug#26414: incorrect tip KDE acronym". Retrieved 2007-08-08.
- ↑ "KDE Free Qt Foundation". Retrieved 2007-01-26.
- ↑ A tale of two desktops
- ↑ "KDE 4.0 Release Schedule". Retrieved 2007-12-01.
- ↑ "KDE 4.0 RC 2 ត្រូវបានចេញផ្សាយ Info Page". Retrieved 2007-12-12.
{{cite web}}
: zero width space character in|title=
at position 19 (help) - ↑ "KDE Wiki - KDE 4 Goals". Archived from the original on 2008-01-08. Retrieved 2006-08-26.
- ↑ "LinuxDevCenter.com -- Previewing KDE 4". Retrieved 2006-08-26.