Jump to content

ឧកញ៉ា

ពីវិគីភីឌា

ពាក្យ ឧកញ៉ា ជា គោរម្យងារ នៃមន្ត្រីដែលមានបណ្ដាសក្ត័ថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាហ្មឺនមន្ត្រីធ្វើការថ្វាយហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណ ដែលងារ "ឧកញ៉ា/លោកឧកញ៉ា" នេះមាន២ប្រភេទ ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។


អត្ថន័យ

[កែប្រែ]

ឧកញ៉ា ជាងារនៃបណ្ដាសក្ត័មន្ត្រីថ្នាក់ខ្ពស់ក្នុងជួររាជការ និង ភាគច្រើនជានាហ្មឺនមន្ត្រីដែលនៅបំរើការប្រចាំព្រះរាជវាំង ធ្វើកិច្ចការថ្វាយព្រះមហាក្សត្រស្ដេចផែនដី និងជាអ្នកដែលចេះដឹងជ្រៅជ្រៈ ដឹកនាំកម្មវិធីផ្សេងៗក្នុងព្រះរាជវាំងមានស្នាដៃល្អជោគជ័យក្នុងកិច្ចការងារជូនរាជការ ហើយទទួលបានគោរពស្រលាញ់ពីនាហ្មីនមន្ត្រីខ្ញុំរាជការនៅជុំវិញខ្លួន។

មុខងារ

[កែប្រែ]

អ្នកឧកញ៉ា ជាងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិចាគទ្រព្យធន វិភាគទានចូលរួមចំនែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រលាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ ទើបទទួលបានងារកិត្តិយស ជាឧកញ៉ា

តម្លៃ

[កែប្រែ]

ឆ្នាំ ២០១៧ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ ឬ​តម្លើង​ថ្លៃ​ចំពោះ​គោរមងារ «​ឧកញ៉ា​» ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​បោះត្រា និង​ចុះហត្ថលេខា​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ​សប្បុរស់ជន​ណា​ដែល​មាន​បំណង​ចូលរួម​កសាងនិង​អភិវឌ្ឍ​ន៏​ប្រទេស​ជាតិ​ដោយ​មាន​តម្លៃ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ​ត្រូវ​បាន​ទទួល​គោរមងារ​ជា «​ឧកញ៉ា​» ។[]

ការវិវត្តន៍

[កែប្រែ]

ឧកញ៉ា គឺជាគោរមងារសម្រាប់បុគ្គលណា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងបរិមាណកំណត់ ដើម្បីកសាងសមិទ្ធផលជាប្រយោជន៍ដល់សង្គមជាតិ។ នៅ​កម្ពុជា បុគ្គលដែលបានទទួលងារជាឧកញ៉ា មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះ គេសង្កេតឃើញថា តម្លៃនៃបុគ្គលជាឧកញ៉ា ក៏ធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ។ ទង្វើ​មិន​គប្បី​​របស់​ឧកញ៉ា​មួយ​ចំនួន ឬ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឧកញ៉ា​មួយ​ចំនួន​ថា​ប្រព្រឹត្ត​ខុស​ឆ្គង បាន​​ធ្វើ​ឲ្យ​តម្លៃ​របស់​ឧកញ៉ា​នៅ​កម្ពុជា​ធ្លាក់​ចុះ​។[]

ឧកញ៉ាដ៏ល្បីល្បាញ

[កែប្រែ]

ព្រះមហាក្សត្រក៏ទ្រង់សព្វព្រះទ័យ ប្រទានងារឋានៈសក្ដ័ខ្ពស់ ជា "ឧកញ៉ា" ដើម្បីជាកិត្តិយសបន្ដែម ដែលងារឧកញ៉ាទាំងនោះមានដូចជា÷

ឯកសារយោង

[កែប្រែ]
  1. កោះសន្តភាព ៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ ឬ​តម្លើង​ថ្លៃ​ចំពោះ​គោរមងារ «​ឧកញ៉ា​», ០២ ខែ មេសា ឆ្នាំ ២០១៧
  2. អ៊ឹម រចនា, "អតិផរណា​ឧកញ៉ា​នៅ​​កម្ពុជា​​៖ បរិមាណ​​កើន​ឡើង តែ​តម្លៃ​ធ្លាក់​ចុះ", RFI Khmer, ចុះផ្សាយ​នៅ​ថ្ងៃ៖ 14/07/2015