Jump to content

តូប៉ូវិទ្យា

ពីវិគីភីឌា
Möbius strips,ដែលមានមុខខាង និង ជ្រុងតែមួយ គឺជាប្រភេទនៃវត្ថុ ដែលគេសិក្សា នៅក្នុងតូប៉ូវិទ្យា។ 

នៅក្នុង គណិតវិទ្យា, តូប៉ូវិទ្យា (​បើតាមភាសាក្រិច តូប៉ូ(τόπος) មានន័យថា កន្លែង និង ឡូជី​(λόγος) មានន័យថា សិក្សា) គឺទាក់ទង​ទៅនឹង លក្ខណៈនៃលំហដែលត្រូវបានរក្សា ក្នុងភាពជាប់នៃ​កំហូចទ្រង់ទ្រាយ (ឧទាហរណ៏ ទឹកដែលត្រូវបានផ្ទេរពីកែវមួយ​ទៅកែវមួយផ្សេងទៀត) ដូចជា ការលូតប្រវែង(ភាពយឺត) និង ការពត់ (កំណោង) តែមិនមានស្នាមរហែក ឬប្រេះស្រាំ ហើយភ្ជាប់​គ្នាដោយកាវវិញនោះទេ។ វាអាចត្រូវបានសិក្សាដោយ វិភាគទៅលើ បណ្តុំមួយ នៃសំនុំរងជាច្រើន ដែលគេហៅថា សំនុំបើក (ជាសំនុំដែលផ្ទៀងផ្ទាត់លក្ខណៈពិសេសមួយចំនួន ដូចជា ប្តូរសំនុំដែលណាមួយ(សំុនុំណាក៏បាន) ទៅជាអ្វីមួយដែលគេស្គាល់ថាជា លំហ តូប៉ូ ។ លក្ខណៈសំខាន់ៗរបស់តូប៉ូរួមមាន  ការភ្ជាប់ (ខុសពីភាពជាប់នៃអនុគមន៏ដែលអ្នកធ្លាប់រៀន) និង ការបង្រួម ។

References

[កែប្រែ]